Wednesday 25 March 2009

ជំងឺរាគមួល

ប្រភេទនៃជំងឺ
ជំងឺនេះជាជំងឺឆ្លង ច្រើនកើតនៅប្រទេសក្ដៅ ហើយនិងប្រទេស ដែលមានធាតុអកាស
ស្រួល ល្មម គឺមិនក្ដៅពេកមិនត្រជាក់ពេក។
មូលហេតុ
ជំងឺនេះកើតឡើងដោយសារអតិសុខុមប្រាណ ម្យ៉ាងតូចក្រៃលែងរស់នៅក្មេងទឹកហៅថា
អាមីម និង អតិសុខុមប្រាណ ។ម្យ៉ាងទៀតរាងដុចចង្កឹះហៅថា បាស៊ី អតិសុខុមប្រាណ
ទាំងពីរនេះរស់នៅក្នុងលាមក។
រោគសញ្ញា
រោគសញ្ញាជំងឺនេះមាន រាគមួលបណ្ដាលមកពី
ឈឺពោះយ៉ាងខ្លាំងបន្ទាស់បង់លាមកច្រើនដងពី១០ទៅ២០ដងក្នុង២៤ម៉ោង។
មុនដំបូងរាគរូស បន្ទាបមកលាមកមានលាយឈាមនិងសំបោរ ។លាមកធ្លាក់តិច ប្រហែល
មួយស្លាព្រាកាហ្វេរ ជួនកាលបត់ជើងតូចឈឹ ចុះស្គមយ៉ាងឆាប់រហ័ស ស្រែកទឹកខ្លាំង
ស្បែកស្ងួត ដេកស្ទើរលក់ស្ទើរភ្ញាក់ ខ្លួនត្រជាក់ ប្រសិនបើរាគរូស បណ្ដាលមកពីអាមីម
គ្រុនក្ដៅប្រសិនបើបណ្ដាលមកពីបាក់តេរី។
ផលវិបាកនៃជំងឺនេះ
ជំងឺនេះអាចកើតជាច្រើនខែទៅច្រើនឆ្នាំ។អ្នកជំងឺឈឹរឹងដៃហើយវាអាចបណ្ដាលអោយមាន
រោគផ្សេងៗ វាធ្វើអោយអ្នកជំងឺ ឈឺពោះវៀន បួសថ្លើម ខាន់លឿង ឈឺកនុងសន្លាក់ឆ្អឹង
ដោយហើមក្បាលជង្គង់ និងសន្លាក់ឯទៀត។
ការថែទាំជំងឺនេះ
ការថែទាំជំងឺនេះត្រូវអោយ អ្នកជំងឺស្ងៀមនៅនឹងកន្លែង យកសំពតជ្រលក់ទឹកក្ដៅ ពូតទឹក
ចេញហើយដាក់លើពោះ អោយបរិភោគអាហារ រាវៗងាយស្រួលរលាយ ជាពិសេសអាហារ
ណាដែលមានរស់ជាតិចត់។ ដាច់ខាតកុំបរិភោគខ្លាញ់ ហើយនិងអាហារដែលហិរក្រហាយ
អោយសោះ។
វីធីការពារ
វីធីការពារនូវជំងឺនេះអ្នកត្រូវផឹកទឹកឆ្អិនដែលបានដាំពុះក្នុងរយះពេល១៥នាទី។បើសិនហូប
បន្លែត្រូវលាងអោយបានស្អាតដោយលាងនឹងទឹក ពឺម៉ងកាណាត ជាមុនសិនមុននឹងបរិភោគ
ត្រូវគ្របអាហារការពារកុំអោយរុយរោម ត្រូវលាងដៃជាមួយសាប៊ូជានិច្ច មុននឹងបរិភោគចំណី
អាហារនិងចេញពីបង្គន់។

No comments:

Post a Comment