Wednesday 25 March 2009

ជំងឺរលាកស្រោមខួរ


ប្រភេទនៃជំងឺ
ជាជំងឺដែលកើនៅលើកុមារច្រើនជាងមនុស្សពេញវ័យ ហើយរាតត្បាតឆ្លងបំផុត។
រោគសញ្ញា
រវើរវាយ រឹងករ អង្គុយសន្ដូកជើងដោយពិបាក ឈឺក្បាលយ៉ាងខ្លាំង ទល់លាមក
ចង្អោក្អួត គ្រុនខ្លាំងឬតិច ។បើសិនកើតមានចំពោះកុមារជំងឺនេះអាចធ្វើអោយកុមារ
សន្លប់បាត់ស្មារតី ប្រកាច់ ពិការភ្នែក ឬ ដៃជើង អាចស្លាប់ក្នុងរយះពេល ២ទៅ៥ម៉ោង
ជួនកាលយូខែ ឬក៏អាចជាដោយខូចភ្នែក ខូចត្រចៀក ឬអាចធ្វើអោយស្វិតមួយចំហៀងខ្លួន
ឬក៏ជាឆ្កួតជ្រូក។
វីធីការពារ
ដើម្បីការពារនូវជំងឺនេះចូរកុំជិតអ្នកជំងឺ រីឯអ្នកថែទាំជំងឺត្រូវប្រយ័ត្នអោយមែនទែន។
វីធីព្យាបាល
ដើម្បីព្យាបាលជំងឺនេះត្រូវ ប្រើកៅស៊ូ ដាក់ទឹកកក អោយអ្នកជំងឺបរិភោគអាអាហារាវៗ
ប្រើកៅស៊ូដាក់ទឹកកកដាក់លើក្បាលពោះ ត្រូវអញ្ជើញលោកគ្រូពេទ្យមកព្យាបាល ប្រើថ្នាំ
ប៉ារ៉ាសេតាម៉ូល និង ដីយ៉ាសេប៉ាម ដើម្បីបញ្ចុះកំដៅនិងប្រកាច់ បើកើតចំពោះកុមារ។

No comments:

Post a Comment