Wednesday 25 March 2009

< color="red">ជំងឺគ្រុនឈាម

មូលហេតុនៃជំងឺ
មូលហេតុនៃជំងឺនេះគឺបណ្ដាលមកពីមូលខ្លាខាំហើយវាខាំនៅពេលថ្ងៃ។នៅកន្លែងដូចជា
នៅក្នុងផ្ទះ-ក្បែរផ្ទះនិងទីងងឹត។
រោគសញ្ញាជំងឺនេះមាន
ក្មេងក្ដៅខ្លួនខ្លាំងរហួពេលពី២ទៅ៤ថ្ងៃកុមារមានសភាពងងុយដេកមិនលេងមិនឃ្លាន ជួនកាលមានក្អួត-ទឹកមុខក្រហមប៉ុន្ដែកុមារមិនក្អួតឬហៀវសំបោរឡើយ។
សញ្ញាហូរឈាមមាន
កន្ទួលស្បែក ហូរឈាមតាមអញ្ចាញធ្មេញ ក្អួតឈាមនិងជុះឈាម។
ថ្លើមរីកធំទន់ នៅពេលស្ទាប។
ស្ហុកកុមារ ឡេះឡះឬសន្លឹមបេះដូងដើរញាប់ខ្សោយ-ត្រជាងក់ចុងដៃ-ជើងនិងដងខ្លួន ស្វាយ
បបូរមាត់
ប្រភពនៃមូស
មូសខ្លាកើតចេញពីចាយទឹកដែលមាននៅក្នុងទឹក ទឹកពាង ទឹកអាង ទឹកដែលដកនៅ
សំបកកង់ឡាន-ម៉ូតូ-សំបកដូង ។ល។
វិធីកំចាត់ដង្កូវទឹកនិងមូសខ្លា
លាងសំអាតពាងឬអាងទឹកថូផ្កា ប្រើថ្នាំអាបែរ មុនដាក់ពាងយើងត្រូវចោះរន្ធ។
កាប់ឆ្កាព្រៃដែលសុបទ្រុបជុំវិញផ្ទះឲ្យស្អាតដុតឬកប់ចោលនៅរបសល់ដែលដកទឹកដូចជា
សំបកកង់ឡានចាស់ៗ-កំប៉ុង-ល-។
បើមានសញ្ញាណាមួយក្នុងសញ្ញាដូចខាងលើនេះ ត្រូវបញ្ចូនក្មេងឬកុមារដែលឈឺនៅទៅកាន់
មណ្ឌលសុខភាពឬមន្ទីពេទ្យជាបន្ទាន់ ជៀសវាងការពន្យាពេលជាហេតុនាំអោយអ្នកជំងឺ
មានគ្រោះថ្នាក់ដល់ជីវិត។
កំណើតនៃឆ្នាំរបស់ជំងឺគ្រុនឈាមគឺ
ឈ្មោះមេរោគ (វីរុសដាំង)
ជំងឺនេះចូលមកប្រទេសហ្វីលីពីនមុនគេនៅឆ្នាំ ១៩៥៣។
ជំងឺគ្រុនឈាមកើតនៅប្រទេសថៃនៅឆ្នាំ (១៩៥៣)
ជំងឺគ្រុនឈាមកើតនៅប្រទេសកម្ពុជានៅឆ្នាំ (១៩៦៣)
ជំងឺគ្រុនឈាមកើតនៅប្រទេសកម្ពុជា(ក្រុងភ្នំពេញ)នៅឆ្នាំ (១៩៧២)
ជំងឺគ្រុនឈាមកើតមានរាត្បាតនៅឆ្នាំ (១៩៧៩)

ជំងឺគ្រុនឈាមមាននៅកំដៅភ្លាមៗពី ៣៩ អង្សាសេ ទៅ៤០អង្សាសេ។ហើយកំដៅរយៈពេល
៣ថ្ងៃនៅ៥ថ្ងៃបន្ទាប់មកកំដៅត្រជាក់ដោយខ្លួនឯង។
ជំងឺគ្រុនឈាមនេះកើតនៅតំបន់ដែលងាយទទួលរងនូវជំងឺនេះខ្លាំងជាងគេគឺ នៅខេត្តបាត់
ដំបង-និងទីក្រុងភ្នំពេញ ហើយវាកើតនៅចន្លោះ២ឆ្នាំម្ដង។
វីធីការពារ
ត្រូវដេកក្នុងមុងអោយបានត្រឹមត្រូវ ដុតថ្នាំធូបមូសឬបាញ់ថ្នាំមូសអោយកុមារគេងនៅកន្លែង
ដែលមានពន្លឺគ្រប់គ្រាន់។

No comments:

Post a Comment